product_page_hero_image_alt
ធានារ៉ាប់រងអាយុជីវិត

ធានារ៉ាប់រងអាយុជីវិត

LifeCancerCare: ធានារ៉ាប់រងអាយុជីវិត និងជំងឺមហារីក ជាមួយគម្រោងដែលមានតំលៃសមរម្យ

LifeCancerCare: ធានារ៉ាប់រងអាយុជីវិត និងជំងឺមហារីក ជាមួយគម្រោងដែលមានតំលៃសមរម្យ

ពិនិត្យមើលតម្លៃ
ភេទ
អាយុ
25
មានលេខកូដបញ្ចុះតម្លៃ?
ផ្អែកលើព័ត៌មានដែលលោកអ្នកបានផ្ដល់ជូន នេះគឺជាតារាងតម្លៃ ៖
អត្ថប្រយោជន៏សរុប :
US$--
US$
--
/ឆ្នាំ
អត្ថប្រយោជន៏សរុប :
US$--
ពេញនិយមបំផុត
US$
--
/ឆ្នាំ
អត្ថប្រយោជន៏សរុប :
US$--
US$
--
/ឆ្នាំ
បុព្វលាភធានារ៉ាប់រងខាងលើ ត្រូវបានគណនាតាមអត្រាស្ដង់ដារ ទុកជាឯកសារយោងរបស់លោកអ្នកតែប៉ុណ្ណោះ។ បុព្វលាភធានារ៉ាប់រងជាក់ស្ដែងដែលត្រូវបង់ អាចនឹងខុសពីនេះ អាស្រ័យលើ ភេទ អាយុ មុខរបរ និងកត្តាវាយតម្លៃលើហានិភ័យផ្សេងទៀតរបស់ក្រុមហ៊ុន។
តាមរយៈការប្រើប្រាស់គេហទំព័រនេះ អ្នកបានយល់ព្រមទៅនឹងគោលការណ៍ cookies
ប្រុស, 25 ឆ្នាំ
USD
--
/ឆ្នាំ
ចូលទៅផ្នែក ៖
ចំណុចសំខាន់ៗនៃផលិតផល
ផ្តល់ជូនគម្រោងថវិកាព្យាបាលជំងឺមហារីក ដែលមានតម្លៃសមរម្យ និង ងាយស្រួលយល់

ផ្តល់ជូនគម្រោងថវិកាព្យាបាលជំងឺមហារីក ដែលមានតម្លៃសមរម្យ និង ងាយស្រួលយល់

យើងផ្តល់ជូនគម្រោងថវិកាព្យាបាលជំងឺមហារីកទាំងឡាយ និងគ្រប់ដំណាក់កាល ជាមួយតម្លៃសមរម្យ សម្រាប់ពេញមួយរយៈពេលនៃគម្រោងរបស់លោកអ្នក។ LifeCancerCare មានភាពសាមញ្ញ និងចំណាយតិច សម្រាប់ការពារជំងឺមហារីក។
ធានារ៉ាប់រងអាយុជីវិត និងជំងឺមហារីកក្នុងគម្រោងតែមួយ

ធានារ៉ាប់រងអាយុជីវិត និងជំងឺមហារីកក្នុងគម្រោងតែមួយ

យើងនឹងជួយលោកអ្នក និងក្រុមគ្រួសារ គ្រប់កាលៈទេសៈ។ គម្រោងនេះនឹងផ្តល់សំណងលើគ្រប់ដំណាក់កាលនៃជំងឺមហារីក រហូតដល់ 5,000 ដុល្លារអាមេរិកក្នុងករណីបាត់បង់អាយុជីវិត។
ទទួលបានអត្ថប្រយោជន៍ព្យាបាលជំងឺមហារីករហូតដល់ 5ដងនៃទឹកប្រាក់ធានា

ទទួលបានអត្ថប្រយោជន៍ព្យាបាលជំងឺមហារីករហូតដល់ 5ដងនៃទឹកប្រាក់ធានា

មិនថាជំងឺមហារីកទាំងឡាយណានោះទេ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ព្យាបាលជំងឺមហារីករហូតដល់ 5ដងនៃទឹកប្រាក់ធានាដែលមានចំនួនរហូតដល់ 25,000 ដុល្លារអាមេរិក។
តម្លៃថេរ សមរម្យ ហើយធានាថា អាចបន្តទិញបានទៀតបន្ទាប់ពីប្រើប្រាស់5ឆ្នាំរួចហើយ។

តម្លៃថេរ សមរម្យ ហើយធានាថា អាចបន្តទិញបានទៀតបន្ទាប់ពីប្រើប្រាស់5ឆ្នាំរួចហើយ។

តម្លៃថេរសមរម្យរយៈពេល5ឆ្នាំ ហើយប្រសិនបើលោកអ្នកបន្តទិញទៀត យើងធានាថា គម្រោងរបស់លោកអ្នកនឹងត្រូវលក់ដូរ ដោយពុំមានទាមទារលក្ខខណ្ឌបន្ថែម។
ស្រួលយល់ និងស្រួលទិញ

ស្រួលយល់ និងស្រួលទិញ

គ្រាន់តែឆ្លើយសំណួរសុខភាពងាយៗចំនួន 3 ដើម្បីចុះឈ្មោះ និងទទួលបានការធានារ៉ាប់រងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ វាពិតជាងាយមែន!

Icon
បញ្ចុះតម្លៃពិសេស សម្រាប់ការបង់បុព្វលាភឆ្នាំដំបូង

បញ្ចុះតម្លៃពិសេស សម្រាប់ការបង់បុព្វលាភឆ្នាំដំបូង

ពួកយើងចង់ឱ្យលោកអ្នកពិចារណាឱ្យបានច្បាស់លាស់ ប៉ុន្តែពួកយើងក៏មិនចង់ឱ្យលោកអ្នកសម្រេចចិត្តយូរពេកដែរ ហើយនេះជាវិធីក្នុងការជួយលោកអ្នក។ ចាប់ពីឥឡូវនេះ រហូតដល់ការផ្តល់ជូនសម្រាប់អតិថិជន 22 នាក់ដំបូងប៉ុណ្ណោះបានបញ្ចប់។ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃក្នុងឆ្នាំដំបូង សម្រាប់ការជាវតាមប្រព័ន្ធអនឡាញ។ ខ និងលក្ខខណ្ឌផ្សេងៗនឹងត្រូវអនុវត្ត.
សង្ខេបអត្ថប្រយោជន៍

សង្ខេបអត្ថប្រយោជន៍

ជម្រើសនៃគម្រោង៖
LifeCancerCare 5K / 15K / 25K
អត្ថប្រយោជន៍មរណភាព៖
1,000 USD / 3,000 USD / 5,000 USD
អត្ថប្រយោជន៍ជំងឺមហារីក៖
5,000 USD / 15,000 USD / 25,000 USD
ទីតាំងភូមិសាស្រ្តនៃការធានា៖
មិនមានដែនកំណត់
អាយុដែលអាចធានា (អាយុបន្ទាប់ពីឆ្នាំកំណើត)៖
១៨ ដល់៦០ឆ្នាំ
រយៈពេលនៃអត្ថប្រយោជន៍៖
៥ឆ្នាំ (ធានាបន្តគម្រោងរៀងរាល់៥ឆ្នាំ)
សំណួរដែលគេតែងតែសួរជាញឹកញាប់

សំណួរដែលគេតែងតែសួរជាញឹកញាប់

លោកអ្នកអាចចូលទៅក្នុងគេហទំព័រក្រុមហ៊ុន http://www.fwd.com.kh/online-claim” ចូរធ្វើតាមសេចក្តីណែនាំសម្រាប់ដំណើរការទាមទារសំណង
FWD Cambodia ប្តេជ្ញាថានឹងធ្វើសេចក្តីសម្រេចទៅលើការទាមទារសំណងរបស់លោកអ្នកក្នុងអំឡុងពេល ៣ ថ្ងៃ (បី) នៃថ្ងៃធ្វើការបន្ទាប់ពីទទួលបាននូវឯកសារទាមទារសំណងដែលត្រឹមត្រូវពេញលេញរបស់លោកអ្នក។
ទេ, លោកអ្នកមិនតម្រូវឲ្យចំណាយអ្វីទាំងអស់មកកាន់ក្រុមហ៊ុនក្នុងដំណើរការទាមទារសំណង។
ពិតប្រាកដណាស់ លោកអ្នកនៅតែអាចជាវនូវផលិតផលនេះបាន ដរាបណា លោកអ្នកមានអាយុចាប់ពី 18ឆ្នាំ រហូតទៅដល់ 60ឆ្នាំ។
បាទ/ចាស! លក្ខខណ្ឌដែលអាច ជាវផលិតផល LifeCancerCare គឺតម្រូវឲ្យអតិថិជនមានអាយុចាប់ពី 18ឆ្នាំទៅដល់ 60ឆ្នាំ។
បាទ/ចាស លោកអ្នកអាចជាវលើសពីមួយបណ្ណសន្យារ៉ាប់រងបាន ដែលមានតម្លៃសរុបរហូតដល់ 5000ដុល្លារអាមេរិក (សម្រាប់អត្ថប្រយោជន៍មរណភាព)រួមនឹង 25000ដុល្លារអាមេរិក(សម្រាប់អត្ថប្រយោជន៍ជំងឺមហារីក)
លោកអ្នកអាចជ្រើសរើសវិធីសាស្រ្តបង់បុព្វលាភរ៉ាប់រងប្រចាំឆ្នាំ នាពេលបច្ចុប្បន្ន។
បាទ/ចាស ជាការពិតណាស់! ផលិតផលរបស់ក្រុមហ៊ុនយើងខ្ញុំមួយនេះ គឺជាផលិតផលសម្រាប់លក់នៅតាមបណ្តាញអ៊ីនធើណិត ដែលផ្តល់ការការពារភ្លាមៗសម្រាប់អតិថិជនរបស់យើងខ្ញុំ។
មិនមានការតម្រូវនោះឡើយ! លោកអ្នកពុំចាំបាច់ធ្វើការពិនិត្យសុខភាពនោះឡើយ។ លោកអ្នកគ្រាន់តែឆ្លើយសំនួរសាមញ្ញទាំង3របស់ពួកយើងដោយស្មោះត្រង់ និងត្រឹមត្រូវពេញលេញអំពីសុខភាពរបស់លោកអ្នក បន្ទាប់ពីនោះលោកអ្នកនឹងទទួលបានការការពារ។
អត្ថប្រយោជន៍នៃការធានាអាចប្រើបានទូទាំងសកលលោក។
បាទ/ចាស យើងខ្ញុំការពារលោកអ្នកឲ្យបានឆាប់បំផុតនៅពេលដែលលោកអ្នករកឃើញថាមានជំងឺមហារីកនៅកម្រិតណាក៏ដោយ។
នេះគឺជាតំណភ្ជាប់សម្រាប់លោកអ្នកក្នុងការណែនាំមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នក https://www.FWD.com.kh/referral-online-insurance
ទាំងនេះគឺជាករណីដែលមិនធានាទាំង4នៃផលិតផលរបស់យើងខ្ញុំមាន៖

  1. ជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃ(Chronic Lymphocytic Leukemia) កម្រិតសូន្យ(០)ឬទាបជាងនេះតាមរយៈការធ្វើតេស្ត RAI
  2. ដុំសាច់ដុះមិនប្រក្រតីទាំងឡាយណាដែលមានលទ្ធផលវិភាគដុំសាច់ បញ្ជាក់ថាជា ករណីដែលនឹងវិវឌ្ឍន៍ជាដុំមហារីក(premalignancy) ករណីនឹងអាចជាដុំមហារីក (Having borderline malignancy) ករណីសង្ស័យថាជាដុំសាច់មហារីក(Malignancy potential or suspicious malignancy) ដុំសាច់ដុះមិនប្រក្រតីដែលប្រែប្រួលមិនជាក់លាក់( neoplasm of uncertain or unknown behavior) ឬមានការប្រែប្រួលមិនប្រក្រតីនៃកោសិកាមាត់ស្បូនគ្រប់កម្រិត (Cervical Displasia CIN-1,CIN-2, CIN-3)
  3. ជំងឺមហារីកស្បែកដែលមានការប្រែប្រួលយឺត រួមទាំងស្ថិតនៅលើស្រទាប់លើនៃស្បែក ឬជាលិកាដែលមានលក្ខណមិនប្រក្រតីដែលអាចប្រែប្រួលទៅជាជំងឺមហារីកស្បែក ( Non-Melanoma Skin Carcinoma or CIS) លុះត្រាណាមានភស្តុតាងបញ្ជាក់ថាមានការរាលដាលទៅដល់ក្រពេញទឹករងៃ ឬលើសពីនេះ។
  4. គ្រប់ជំងឺមហារីក ឬជាលិកាដែលមានលក្ខណមិនប្រក្រតីដែលប្រែប្រួលទៅជាជំងឺមហារីក (CIS) កើតលើអ្នកផ្ទុកវីរុសហ៊ីវ។

(សូមទាក់ទងទៅកាន់ផ្នែកសេវាអតិថិជនរបស់ក្រុមហ៊ុនFWD (Cambodia) តាមរយៈអ៊ីម៉ែល/លេខទូរស័ព្ទ)

បាទ/ចាស ផលិតផលនេះគឺត្រូវបានដាក់ឲ្យបន្តការធានារ៉ាប់រងជាថ្មីដោយស្វ័យប្រវត្តិនារៀងរាល់៥ឆ្នាំនៃកាលកំណត់នៃបណ្ណសន្យារ៉ាប់រង
លោកអ្នកអាចចូលទៅក្នុងកម្មវិធីទូរស័ព្ទ FWD Omne រួចចុច“ព័ត៌មានលម្អិតអំពីបណ្ណសន្យារ៉ាប់រង“ សម្រាប់អត្ថប្រយោជន៍ ឬវិញ្ញាបនប័ត្រនៃបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។
បាទ/ចាស លោកអ្នកអាចតម្លើងចំនួនទឹកប្រាក់ធានារ៉ាប់រងបានរហូតដល់ 5000ដុល្លារអាមេរិក (សម្រាប់អត្ថប្រយោជន៍មរណភាព)រួមនឹង 25000ដុល្លារអាមេរិក(សម្រាប់អត្ថប្រយោជន៍ជំងឺមហារីក)
ទេ លោកអ្នកមិនអាចទិញផលិតផលនេះសម្រាប់ពួកគាត់បានឡើយ។ ប៉ុន្តែលោកអ្នកអាចណែនាំក្រុមគ្រួសារ និងសាច់ញាតិរបស់លោកអ្នកឱ្យទិញនូវផលិតផលនេះ តាមតមណភ្ជាប់នេះhttps://www.FWD.com.kh/referral-online-insurance

មានសំណួរទាក់ទងនឹងផលិតផលមួយនេះឬ?

មានសំណួរទាក់ទងនឹងផលិតផលមួយនេះឬ?

យើងខ្ញុំនៅទីនេះដើម្បីជួយ
ទូរស័ព្ទមកយើងខ្ញុំ +855 87 339 982
ចន្ទ - សុក្រ ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច, មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក។
សូមបញ្ចូលសារផ្ដាំផ្ញើ
យើងខ្ញុំនឹងទាក់ទងលោកអ្នកក្នុងពេលដ៏ខ្លី