លោក Huynh Thanh Phong (លោក Phong) អគ្គនាយកប្រចាំ FWD Group បាន ធ្វើទស្សនកិច្ចមកក្រុមហ៊ុន FWD Cambodia ជាលើកដំបូងដើម្បីជួបសំណេះសំណាលជាមួយក្រុមការងារ ក្រោយការបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលនេះក្នុងទីផ្សារកម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចនេះអនុញ្ញាតឲ្យអគ្គនាយករូបនេះបានឃើញពីភាពរស់រវើកនៃរាជធានីភ្នំពេញ ក៏ដូចជាសមិទ្ធផលដែលក្រុមការងារសម្រេចបានជាមួយអតិថិជន ដៃគូអាជីវកម្ម និយ័តករធានារ៉ាប់រង និងសហគមន៍ចាប់ពីពេលដែលក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនក្នុងទីផ្សារនេះ។
លោក Phong មានប្រសាសន៍ថា៖ “ខ្ញុំបានឃើញពីឆន្ទៈ និងថាមពលរបស់ក្រុមការងារ FWD Cambodia ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការផ្តល់នូវបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងក្នុងទីផ្សារដែលកំពុងតែមានសក្តានុពលមួយនេះ។ ការដឹកនាំ និងក្រុមការងារឆ្នើមដែលពួកយើងបានស្ថាបនាឡើង បានផ្ដល់ទំនុកចិត្តដល់ខ្ញុំយ៉ាងខ្លាំងក្នុងការផ្តល់ជូនបទពិសោធន៍ធានារ៉ាប់រងដែលមានភាពសាមញ្ញជាងមុន រហ័សជាងមុន និងមានភាពរលូនជាងមុនដល់ប្រជាជនកម្ពុជា។ ក្រុមហ៊ុន FWD មានការតាំងចិត្តខ្ពស់ថានឹងនៅទីនេះដើម្បីផ្តល់នូវការការពារដ៏ត្រឹមត្រូវគួរជាទីទុកចិត្តជូនដល់ប្រជាជនកម្ពុជា និងជួយឲ្យពួកគាត់រស់នៅប្រកបដោយភាពរីករាយ។”
លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ “នេះជាកិត្តិយសរបស់យើងក្នុងការទទួលស្វាគមន៍អគ្គនាយក FWD Group ខណៈពេលពួកយើងកំពុងតែកសាងគ្រឹះដ៏រឹងមាំមួយសម្រាប់ក្រុមហ៊ុន FWD Cambodia។ ក្រោមការជួយជ្រោមជ្រែងពីលោក Phong ក៏ដូចជាពីក្រុមការងាររបស់យើងនៅតាមបណ្តាទីផ្សារនានាក្នុងតំបន់ ពួកយើងនឹងបន្តធ្វើកិច្ចសហការជាមួយនឹងដៃគូពាក់ព័ន្ធនានាដើម្បីអនុវត្តតាមការសន្សារបស់យើងសម្រាប់អតិថិជន និងសហគមន៍។”
ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។
ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់ងជូនដល់អតិថិជនរបស់យើង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.fwd.com។