គោលការណ៏នៃ Cookies
គោលការណ៍នៃ cookie (ការរក្សាទុកព័ត៌មាន) នេះបានបង្ហាញពីរបៀបនៃ cookie (ការរក្សាទុកព័ត៌មាន) ដែលត្រូវបានប្រើក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុន អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ៍ អ៉ិនសួរេន (ខេមបូឌា) ម.ក តាមរយៈការប្រើប្រាស់គេហទំព័ររបស់យើង លោកអ្នកយល់ព្រមចំពោះការប្រើប្រាស់ cookie ដូចដែលបានរៀបរាប់នៅក្នុងគោលការណ៍នេះ និងសូមបិទ cookies នៅលើឧបករណ៍ប្រើប្រាស់របស់លោកអ្នកប្រសិនបើលោកអ្នកមិនចង់ទទួលយក cookies (ការរក្សាទុកព័ត៌មាន) ពីយើង។
ការប្រើប្រាស់ cookies
ក្រុមហ៊ុនមួយអាចនឹងប្រើប្រាស់ cookie ដើម្បីពង្រឹងដល់ប្រព័ន្ធសេវា អ៊ីនធឺណិត របស់យើងទៅដល់លោកអ្នក។ Cookie ជាកម្រងទិន្នន័យតូចមួយដែលរក្សាទុកដោយស្វ័យប្រវត្តិនៅលើកម្មវិធីរុករកបណ្តាញក្នុងកំព្យូទ័ររបស់លោកអ្នកដែលអាចទាញយកបានដោយគេហទំព័ររបស់ក្រុមហ៊ុន។ cookie អនុញ្ញាតឱ្យគេហទំព័ររបស់ក្រុមហ៊ុនធ្វើការកត់ចំណាំលោកអ្នក រួមទាំងចំណង់ចំណូលចិត្តរបស់លោកអ្នកផងដែរ នៅពេលលោកអ្នកចូលមើលគេហទំព័រ ព្រមទាំងអនុញ្ញាតឱ្យយើងអាចធ្វើការកែសម្រួលគេហទំព័រតាមតម្រូវការរបស់លោកអ្នកផងដែរ។ ព័ត៌មានដែលប្រមូលបានដោយ cookie គឺជាព័ត៌មានកំណត់ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អនាមិក ហើយពុំមានភ្ជាប់ព័ត៌មានឈ្មោះ ឬអាសយដ្ឋាន ឬព័ត៌មានណាមួយដែលនឹងអនុញ្ញាតឱ្យជនណាម្នាក់អាចទាក់ទងលោកអ្នកតាមរយៈលេខទូរស័ព្ទ E-mail ឬមធ្យោបាយផ្សេងទៀតឡើយ។
ក្រុមហ៊ុនក៏អាចធ្វើការជាមួយភាគីទីបីដែលប្រើកម្មវិធីដូចជាហ្វេសប៊ុក DoubleClick និង Google Inc.ដើម្បីសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់ និងសកម្មភាពជាក់លាក់ណាមួយនៅផ្នែកមួយចំនួនលើគេហទំព័ររបស់យើងក្នុងនាមយើងផ្ទាល់។ ភាគីទីបីទាំងនេះប្រើបច្ចេកវិទ្យាដូចជាស្លាកតាមដាន និង“ cookies ” ជាដើមដើម្បីធ្វើការសិក្សាស្រាវជ្រាវបែបនេះ។ ព័ត៌មានដែលប្រមូលបានតាមរយៈបច្ចេកវិជ្ជាដូចជា ការតាមដានស្លាក និងcookie ជាដើមត្រូវបានយកមកប្រើ ដើម្បីស្វែងយល់បន្ថែមអំពីអ្នកប្រើប្រាស់របស់យើង រួមបញ្ចូលទាំងចំនួនអ្នកប្រើប្រាស់ ឥរិយាបថ និងលំនាំនៃការប្រើប្រាស់របស់ពួកគេ ក្នុងគោលបំណងធានានូវគុណភាពរាយការណ៍ និងដើម្បីបង្កើនប្រសិទ្ធភាពទីផ្សាររបស់យើងផងដែរ។
ព័ត៌មានដែលបានកត់ត្រាតាមរយៈការប្រើប្រាស់កម្មវិធីទាំងនេះ ត្រូវបានប្រមូលផ្តុំ ហើយគ្មានព័ត៌មានណាមួយដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានរក្សាទុកឡើយ ឬចែករំលែកដោយភាគីទីបីជាមួយនឹងក្រុមហ៊ុនដែលជាលទ្ធផលនៃការស្រាវជ្រាវនោះទេ។ គ្មានទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនត្រូវបានរក្សាទុកតាមរយៈបច្ចេកវិទ្យាទាំងនេះទេ។
ដើម្បីស្វែងយល់បន្ថែមអំពីការប្រើប្រាស់ cookies និងការអនុវត្តការប្រមូលព័ត៌មាន និងនីតិវិធីនៃការចូលរួមរបស់ហ្វេសប៊ុក DoubleClick និង Google Inc. សូមចូលទៅកាន់៖
ហ្វេសប៊ុក
DoubleClick
ក្រុមហ៊ុន Google Inc.
ក្នុងករណីមានការមិនយល់ស្របគ្នារវាងភាសាអង់គ្លេស និងភាសាខ្មែរ កំណែភាសាអង់គ្លេសត្រូវអនុវត្ត និងមានសុពលភាព។