FWD Time to Play គាំទ្រអ្នកឲ្យ ធ្វើរឿងដែលអ្នកចង់ធ្វើគ្រប់កាលៈទេសៈនៅពេលថ្ងៃរះ និងពេលថ្ងៃលិច។ FWD Time to Play គឺជាវេទិកាដែលអនុញ្ញាតឲ្យអ្នករស់នៅដោយភាពរីករាយជារៀងរាល់ថ្ងៃ។
តើផលិតករតន្រ្តីជនជាតិវៀតណាម អ្នករ៉េបជនជាតិហុងកុង ឌីជេជនជាតិជប៉ុន និងតារាចំរៀងជនជាតិហ្វីលីពីនមានអ្វីដែលដូចគ្នា?
ពួកគាត់បានបង្ហាញពីឆន្ទៈស្របតាមក្តីស្រឡាញ់របស់ខ្លួនចំពោះតន្ត្រី។ ពួកគាត់មិនមែនគ្រាន់តែជាអ្នកដែលយើងជ្រើសយកមកសម្ដែងទេ ប៉ុន្តែពួកគាត់គឺជាសិល្បករដែលបានចាប់យកក្ដីស្រមៃនិងបង្កើតស្នាដៃជាច្រើននៅក្នុងវិស័យតន្ត្រី។
យើងជ្រើសរើសពួកគាត់ដោយសារពួកគាត់ផ្សារភ្ជាប់ឆន្ទៈរបស់ខ្លួនទៅនឹង FWD Time to Play ពួកគាត់ឆ្លងកាត់ឧបសគ្គ និងហានិភ័យ តែពួកគាត់ មិនដែលបោះបង់ទេ ហើយបទពិសោធទាំងអស់នេះបានបង្រៀនពួកគាត់ឱ្យបង្កើតចេញជាតន្រ្តីដ៏អស្ចារ្យ។
ប្រសិនបើអ្នករួញរាក្នុងការធ្វើអ្វីដែលខ្លួនស្រឡាញ់ សិល្បករទាំងនេះជាឧទាហរណ៍ដើម្បីលើកទឹកចិត្ត និងជំរុញអ្នកឲ្យចាប់យកក្តីស្រមៃរបស់ខ្លួនម្តងទៀតដើម្បីការរស់នៅដោយភាពរីករាយ ដោយមិនចាំដល់ថ្ងៃណាទៀតទេ គឺនៅថ្ងៃនេះតែម្ដង។
គាត់គឺជាផលិតករតន្រ្តីជនជាតិវៀតណាមម្នាក់ដែលមានភាពល្បីល្បាញតាមរយៈភាពច្នៃប្រឌិតក្នុងការផលិតតន្ត្រី។ គាត់បានបង្កើតទំនុកតន្ត្រីហ៊ីបហបផ្សេងៗតាមបែបអឺរ៉ុប និងអាមេរិក។
គាត់គឺជាតារារ៉េបជនជាតិហុងកុង អ្នកនិពន្ធបទចម្រៀង និងតារាសម្តែង។ គាត់បានចាប់យកក្តីស្រមៃទៅលើការរ៉េប បែបកាតាំង (Cantonese)។ បទចម្រៀងរ៉េបរបស់គាត់បានឈរលើកំពូលតារាង i-Tune Hip Hop ក្នុងឆ្នាំ 2016 ហើយបច្ចុប្បន្នគាត់បានក្លាយជាតារាហ៊ីបហបឈានមុខគេមួយរូបប្រចាំទីក្រុង ហុងកុង។
គាត់ត្រូវបានគេស្គាល់ជា
គាត់គឺជាតន្រ្តីករសម័យថ្មីដែលមិនត្រឹមតែជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Philippines ទេ