តើខ្ញុំអាចពិនិត្យមើលដំណើរការទាមទារសំណងរបស់ខ្ញុំដោយរបៀបណា?
លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ 087 33 99 82 or 078 33 99 88 ។ ចាប់ផ្តើមពីម៉ោង 8:00 ព្រឹកដល់ម៉ោង5:00 ល្ងាច
ប្រសិនបើ អ្នកទទួលផលធានារ៉ាប់រង គឺជាអនីតិជន(កុមារ) តើខ្ញុំគួរធ្វើការទាមទារសំណងលើករណីមរណភាព ដោយរបៀបណា?
គឺឪពុកម្តាយ ឬអ្នកតំណាងស្របច្បាប់ របស់អនីតិជន (កុមារ) ដែលអាចធ្វើការទាមទារសំណងបាន។
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់ត្រូវបានមរណភាព តើអ្នកទទួលផលធានារ៉ាប់រង (ឬអ្នកតំណាងស្របច្បាប់របស់អ្នកទទួលផល) ត្រូវតែបង់បុព្វលាភធានារ៉ាប់ នៅពេលដល់កំណត់នៃថ្ងៃបង់បុព្វលាភធានារ៉ាប់ដែរ ឬទេ?
ទេ! អ្នកទទួលផល មិនតម្រូវអោយបង់បុព្វលាភធានារ៉ាប់ណាមួយនោះទេ។ សូមកំណត់សម្គាល់ថា ក្រុមហ៊ុននឹងកាត់យកបុព្វលាភធានារ៉ាប់ដែលនៅជំពាក់ ពីទឹកប្រាក់ធានារ៉ាប់រងដែលត្រូវទូទាត់ជូន។
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកបង់បុព្វលាភធានារ៉ាប់រង បានពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬក៏ទទួលមរណភាព រួមទាំងក្រុមហ៊ុន FWD ក៏បានទទួលពាក្យស្នើសុំទាមទារសំណង ប៉ុន្តែមិនទាន់បំពេញនូវគ្រប់លក្ខខណ្ឌ ដើម្បីទាមទារសំណង តើអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកតំណាងស្របច្បាប់របស់អ្នកទទួលផលធានារ៉ាប់រង តម្រូវឲ្យធ្វើការបន្តការបង់បុព្វលាភធានារ៉ាប់រងដែរ ឬទេ នៅពេលដល់ថ្ងៃកំណត់នៃថ្ងៃបង់បុព្វលាភធានារ៉ាប់រង?
បាទ/ចាស! អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកតំណាងស្របច្បាប់របស់អ្នកទទួលផល ត្រូវតែបង់បុព្វលាភធានារ៉ាប់រង ដើម្បីរក្សាសុពលភាពនៃបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។ នៅពេលការទាមទារសំណងត្រូវបានបញ្ចប់ រាល់បុព្វលាភធានារ៉ាប់រង ដែលអាចនឹងត្រូវបានលើកលែងមួយចំនួន យើងខ្ញុំនឹងធ្វើការបង្វិលត្រលប់ជូនលោកអ្នកវិញនូវរាល់បុព្វលាភធានារ៉ាប់រងទាំងនោះ។
តើខ្ញុំអាចរកបានមូលប្បទានប័ត្រថ្មីដោយបែបណា ប្រសិនបើ
លោកអ្នកអាចធ្វើការទាក់ទងទៅ ទីប្រឹក្សារបស់លោកអ្នក ឬការិយាល័យក្រុមហ៊ុន ឬផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងខ្ញុំ តាមរយៈអ៊ីម៉ែល៖ customer_care.kh@fwd.com ឬទូរស័ព្ទលេខ៖ 087 33 99 82 ឬ 078 33 99 88 ដោយគ្រាន់តែប្រាប់អំពី ឈ្មោះអ្នកត្រូវបានធានារ៉ាប់រង រួមជាមួយនឹងលេខបណ្ណសន្យារ៉ាប់រង មកកាន់ក្រុមការងាររបស់យើងខ្ញុំយ៉ាងសាមញ្ញៗតែប៉ុណ្ណោះ។
មិនអាចរកឃើញសំណួរ ឬអ្វីដែលលោកអ្នកកំពុងរក?