ក្រុមហ៊ុន FWD Life Insurance (Cambodia) Plc. (តទៅនេះហៅថា “FWD”) ប្តេជ្ញាការពារ និងគោរពភាពឯកជននៃទិន្នន័យដែលអ្នកបានផ្ដល់ជូនមកឱ្យក្រុមហ៊ុន។ ក្រុមហ៊ុនជឿជាក់ថា យើងមានទំនួលខុសត្រូវ ក្នុងការគ្រប់គ្រង ការពារ និងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិ។
គោលបំណងនៃការប្រមូលទិន្នន័យ
នៅពេលអ្នកកំពុងដំណើរការជាមួយក្រុមហ៊ុន ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវប្រមូល ប្រើប្រាស់ បង្ហាញ និងដំណើរការដោយក្រុមហ៊ុនតាមរយៈមធ្យោបាយត្រឹមត្រូវ និងស្របច្បាប់ក្នុងកម្រិតចាំបាច់សម្រាប់គោលបំណងជាក់លាក់ដូចខាងក្រោម៖
- អនុវត្តកាតព្វកិច្ចរបស់យើងស្របតាមប័ណ្ណសន្យាធានារ៉ាប់រងដែលក្រុមហ៊ុនមានក្នុងពេលបច្ចុប្បន្នជាមួយអ្នក។
- កំណត់ និងផ្តល់ជូនអ្នកនូវព័ត៌មានអំពីសេវា ឬផលិតផលដែលអាចមានប្រយោជន៍ចំពោះអ្នក ឬដែលអ្នកអាចចាប់អារម្មណ៍។
- ធ្វើទីផ្សារ ឬជូនដំណឹងដល់អ្នកអំពីថ្នាក់សេវា និងផលិតផលដែលផ្តល់ដោយ FWD ឬគ្រុប FWD អង្គភាពសម្ពន្ធ ដៃគូអាជីវកម្ម និង/ឬអង្គភាពភាគីទីបី របស់យើង៖
- សេវា និងផលិតផលធានារ៉ាប់រង
- សេវា និងផលិតផលហិរញ្ញវត្ថុ
- ការលក់ ការលក់បែប cross selling ឬការលក់បែប upselling នូវសេវា ឬផលិតផល
- ការផ្ដល់រង្វាន់ កម្មវិធីប្រូម៉ូសិន យុទ្ធការផ្សព្វផ្សាយ កម្មវិធីភាពស្មោះត្រង់ ឬឯកសិទ្ធិ ព្រមទាំងសេវា ឬផលិតផលពាក់ព័ន្ធ
- ការបរិច្ចាគ និងវិភាគទានសម្រាប់គោលបំណងសប្បុរសធម៌ និង/ឬមិនស្វែងរកប្រាក់ចំណេញ
- វិភាគ និងធ្វើការវិភាគទិន្នន័យ ការស្ទង់មតិ និងមតិយោបល់ដើម្បីរៀបចំ បង្កើត និងអនុវត្តគំរូអាជីវកម្មរបស់យើង ផលិតផល សេវា និងប្រព័ន្ធដែលជួយយើងក្នុងការផ្តល់សេវាស្តង់ដារខ្ពស់ ឬបង្កើនអត្ថប្រយោជន៍ដល់អ្នក
- ធ្វើការពិនិត្យគោលនយោបាយ និងវិភាគតម្រូវការ
- រៀបចំកិច្ចប្រជុំ ការបណ្តុះបណ្តាល ឬសកម្មភាពសម្រាប់អតិថិជនរបស់យើង
ការប្រមូលទិន្នន័យផ្ទាល់ខ្លួន
នៅពេលអ្នកកំពុងដោះស្រាយជាមួយយើងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវប្រមូល ប្រើប្រាស់ បង្ហាញនិងដំណើរការដោយយើង៖
- ព័ត៌មានលម្អិតរបស់អ្នក ដូចជាឈ្មោះ នាមត្រកូល ភេទ ថ្ងៃខែឆ្នាំកំណើត ប្រវត្តិការសិក្សា ការងារ មុខរបរ ស្ថានភាពអាពាហ៍ពិពាហ៍ និងសញ្ជាតិ។
- ព័ត៌មានទំនាក់ទំនងរបស់អ្នក ដូចជាឈ្មោះ អាសយដ្ឋាន អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ
- គណនីបណ្ដាញសង្គម
- ព័ត៌មានអត្តសញ្ញាណសម្រាប់បញ្ជាក់ភាពត្រឹមត្រូវ ដូចជាលេខ អត្តសញ្ញាណប័ណ្ណ លេខលិខិត ឆ្លងដែន លេខប័ណ្ណបើកបរ និងរូបថត។
- ព័ត៌មានហិរញ្ញវត្ថុ ដូចជាការទូទាត់ លេខប័ណ្ណឥណទាន និងព័ត៌មានលម្អិតគណនីធនាគាររបស់អ្នក
- លទ្ធផលនៃការពិនិត្យឥណទាន ឬប្រវត្តិណាមួយ ដែលយើងបានអនុវត្តចំពោះអ្នក
- ព័ត៌មានអំពីការទាមទារធានារ៉ាប់រងដែលពាក់ព័ន្ធ
- ព័ត៌មានអំពីការងារ និងប្រាក់បៀវត្សរបស់អ្នក
- ឈ្មោះ និងអាសយដ្ឋានរបស់អ្នកក្នុងបន្ទុក ឬអ្នកទទួលផលរបស់អ្នក
- ព័ត៌មានអំពីរបៀបដែលអ្នកប្រើគេហទំព័រ កម្មវិធី ឬបច្ចេកវិទ្យាផ្សេងទៀតរបស់យើង រួមទាំងអាសយដ្ឋាន IP និងព័ត៌មានអំពីឧបករណ៍
- ព័ត៌មានផ្សេងទៀតដែលអ្នកផ្តល់មកឱ្យក្រុមហ៊ុន
ក្រៅពីនេះ យើងក៏អាចប្រមូល និងរក្សាទុកទិន្នន័យសំខាន់ៗពីអ្នកផងដែរ ដូចជា៖
- ព័ត៌មានសុខភាព ឬវេជ្ជសាស្ត្រ
- ដើមកំណើតជនជាតិ ឬជាតិពន្ធុ
- សមាជិកភាពនៃសមាគមនយោបាយ ការងារ ឬពាណិជ្ជកម្ម
- លិខិតថ្កោលទោស
- ជំនឿសាសនា ឬទស្សនវិជ្ជា
- ទិន្នន័យអំពីសែន
- ទិន្នន័យជីវមាត្រ
ការចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាមួយភាគីទីបី
ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវរក្សាការសម្ងាត់ ហើយនឹងមិនត្រូវបង្ហាញដល់ភាគីទីបីណាមួយឡើយលុះត្រាតែយើងមានការយល់ព្រមពីអ្នក ឬយើងមានមូលដ្ឋានផ្លូវច្បាប់ដើម្បីធ្វើការបង្ហាញ។
យោងតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ និងការយល់ព្រមរបស់អ្នក ដើម្បីឱ្យអាជីវកម្មរបស់យើងមានដំណើរការដោយរលូន យើងអាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដល់ គ្រុប FWD អង្គភាពសម្ពន្ធ ដៃគូអាជីវកម្ម និង/ឬអង្គភាពភាគីទីបី របស់យើង នៅក្នុងប្រទេសកម្ពុជា ឬនៅក្រៅប្រទេសដើម្បីឱ្យស្ថាប័ន និងអង្គភាពទាំងនេះជូនដំណឹងដល់អ្នកអំពីផលិតផល ឬសេវា ព្រមទាំងរក្សាទុក និងគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
រយៈពេលរក្សាទុក
គ្រប់ករណីទាំងអស់ យើងនឹងមិនរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងរយៈពេលយូរជាងរយៈពេលចាំបាច់សម្រាប់គោលបំណងនៃការប្រមូល រក្សាទុក និងដំណើរទិន្នន័យផ្ទាល់ទាំងនេះឡើយ លើកលែងតែក្នុងករណីដែលរយៈពេលរក្សាទុកនេះត្រូវបានកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត។
យើងធានាថា យើងនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួននៅទីកន្លែងដែលមានសុវត្ថិភាព អាចចូលបានសម្រាប់តែបុគ្គលដែលមានការអនុញ្ញាត ហើយនឹងបំផ្លាញទិន្នន័យទាំងនេះចោលភ្លាមៗ នៅពេលផុត រយៈពេលរក្សាទុក។