Omne by FWD ជាកម្មវិធីដែលធ្វើឱ្យវិស័យធានារ៉ាប់រងមានភាពងាយស្រួល - និងអ្វីច្រើនទៀត។
សកម្មភាព និង មាតិកាសម្រាប់សុខភាព, នៅក្នុងកន្លែងតែមួយ។ ស្កេនសុខភាព, ល្បែងរង, ចម្រៀង និងអ្វីគ្រប់យ៉ាងផ្សេងទៀត។
ទទួលបានពិន្ទុ និងរង្វាន់ សម្រាប់ការសម្រេចគោលដៅរបស់អ្នក ដើម្បីធ្វើឱ្យមានភាពល្អប្រសើរឡើងជារៀងរាល់ថ្ងៃ។
ទទួលយកបទពិសោធន៍Omne របស់អ្នកនៅថ្ងៃនេះ។
ក្រៅពីការទាមទារសំណងក្នុងរយៈពេលខ្លី នៅមានវិធីសាស្ត្រជាច្រើនទៀត ដើម្បីជួយអ្នកគ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់អ្នក។
ដាក់ពាក្យស្នើសុំទាមទារសំណងតាមប្រព័ន្ធអនឡាយ និងតាមដានពាក្យស្នើសុំទាមទារសំណងរបស់អ្នក (ប្រសិនវាជាការទាមទារសំណងទៅលើករណីបាត់បង់អាយុជីវិត - ចុចទីនេះ)។
ទូទាត់ក្នុងរយៈខ្លីទៅលើករណីទាមទារសំណងមួយចំនួន, Omne ផ្តល់ជូននូវការអនុម័តពាក្យទាមទារស្នើសុំទាមទារសំណងភ្លាមៗ និងការទូទាត់សំណង។
ងាយស្រួលក្នុងការគ្រប់គ្រងធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់អ្នក, ត្រួតពិនិត្យការការពាររបស់អ្នក, និងត្រួតពិនិត្យការធ្វើបច្ចុប្បន្នភាពដោយផ្ទាល់ទៅលើស្ថានភាពនៃការស្នើសុំរបស់អ្នក។
Omne by FWD, ជាកម្មវិធីថ្មីដែលអ្នកអាចគ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់អ្នកបានយ៉ាងឆាប់រហ័ស និងងាយស្រួលបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា - និងមានសេវាកម្មអនឡាញជាច្រើនទៀត។
ធ្វើបច្ចុប្បន្នភាពអាស័យដ្ឋាន, អ៉ីមែល និងលេខទូរស័ព្ទរបស់អ្នកបែបងាយៗ ដើម្បីទទួលយកបណ្ណសន្យារ៉ាប់រង និងលេខកូដសម្ងាត់មួយកាល (OTP) តាមរយៈសារSMS សម្រាប់ប្រើប្រាស់សេវាកម្មអនឡាញ។
ពួកយើងផ្តល់នូវជម្រើសនៃការប្រគល់សាច់ប្រាក់ត្រលប់ទៅវិញជាច្រើនយ៉ាង - ការផ្តល់ឱ្យអ្នកនូវភាពបត់បែនក្នុងការទទួលយកសាច់ប្រាក់របស់អ្នក។
អ្នកអាចផ្លាស់ប្តូរជម្រើសនៃការប្រគល់សាច់ប្រាក់របស់អ្នកតាមប្រព័ន្ធអនឡាញយ៉ាងងាយស្រួល។