ត្រូវការជំនួយ? អ្នកអាច
អ៊ីមែលមកកាន់យើងបានគ្រប់ពេលដើម្បីពិនិត្យមើលថាតើឯកសារ និងបែបបទរបស់អ្នកត្រឹមត្រូវតាមលំដាប់ដែរទេ។ សូម
អ៊ីមែលមកកាន់យើងតាមរយៈ customer_care.kh@fwd.com។
ឯកសារច្បាប់ដើម
- ឯកសារគោលនយោបាយ
ឯកសារចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឯកសារចម្លងត្រឹមត្រូវតាមច្បាប់ដើមគឺជាសេចក្តីចម្លងនៃឯកសារច្បាប់ដើមដែលមានចុះហត្ថលេខា ហើយបន្ទាប់មកឯកសារនេះចាំបាច់ត្រូវមានហត្ថលេខាថ្មីពីអ្នក ដែលជាអ្នកទាមទារសំណង។ (ទោះបីជាអ្នក ឬនរណាម្នាក់បានចុះហត្ថលេខាលើឯកសារនោះរួចហើយក៏ដោយ)។
- សំបុត្រមរណភាព សំបុត្រនេះត្រូវចុះហត្ថលេខាដោយមន្ត្រីរដ្ឋាភិបាលដើម្បីចុះហត្ថលេខាយល់ព្រមលើឯកសារច្បាប់ដើមរបស់អ្នក។
- អត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានា រួមជាមួយអ្នកស្នើសុំទាមទារសំណង តម្រូវឲ្យចុះហត្ថលេខាបញ្ជាក់អំពីការថតចម្លងពីឯកសារច្បាប់ដើម។
- រាល់មរណភាពមិនបណ្តាលមកពីជរាពាធត្រូវចុះហត្ថលេខាដោយសមត្ថកិច្ច ឬអាជ្ញាធររដ្ឋាភិបាលពាក់ព័ន្ធដើម្បីចុះហត្ថលេខាយល់ព្រមលើឯកសារច្បាប់ដើមរបស់អ្នក។
- រាល់មរណភាពមិនបណ្តាលមកពីជរាពាធ រួមមាន មរណភាពដោយគ្រោះថ្នាក់ ឃាតកម្ម (មនុស្សឃាត) អត្តឃាត មរណភាពដែលបង្កឡើងដោយសត្វ
ឬមរណភាពដែលបណ្តាលមកពីមូលហេតុកំណត់មិនបាន។ សម្រាប់មរណភាពមិនបណ្តាលមកពីជរាពាធ យើងត្រូវការ៖- របាយការណ៍នគរបាល
- របាយការណ៍ពិនិត្យសាកសព (ក្នុងករណីមានការពិនិត្យសាកសព)។
ត្រូវការឯកសារព័ត៌មានរបស់អ្នកត្រលប់ទៅវិញ?
ប្រសិនបើអ្នកអាចផ្ញើបានតែឯកសារច្បាប់ដើមនោះ សូមផ្តល់ព័ត៌មានឱ្យយើងបានដឹងថាតើអ្នកត្រូវការឯកសារព័ត៌មានរបស់អ្នកត្រលប់ទៅវិញដែរឬទេ ហើយយើងផ្ញើជូនអ្នកវិញ។