ដោយមានផ្នត់គំនិតជាអ្នកត្រួសត្រាយ ក្រុមហ៊ុន FWD មានគោលដៅក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅក្នុងតំបន់អាស៊ី តាមរយៈការផ្លាស់ប្តូរការយល់ឃើញរបស់សាធារណជនចំពោះសេវាធានារ៉ាប់រង ដែលដឹកនាំដោយអតិថិជន ដំណើរការដោយបច្ចេកវិទ្យាទំនើប និងឈានមុនគេ ក្នុងនាមជាក្រុមហ៊ុនដែលបុគ្គលិកគ្រប់រូប ចង់បម្រើការងារ។ យើងជឿជាក់ថាបុគ្គលទាំងអស់ពោរពេញដោយសក្តានុពល និងចំណុចខ្លាំងរៀងៗខ្លួន ដែលអាចចូលរួមក្នុងការសម្រេចបាននូវ
ទស្សនវិស័យរបស់យើង។ លក្ខណៈពិសេសរបស់បុគ្គលម្នាក់ៗ គឺជាកត្តាគន្លឹះ ដែលធានាឱ្យមាននូវភាពចម្រុះគ្នា និងបរិយាប័ន្ន ក្នុងការបង្កើតឱ្យបាននូវបទពិសោធន៍ថ្មីៗសម្រាប់អតិថិជនក្រុមការងារ ស្ថាប័ន និងសហគមន៍របស់យើង។
‘CIPOC’ គឺជាត្រីវិស័យដែលជួយបង្ហាញផ្លូវសម្រាប់ការទំនាក់ទំនង និងសកម្មភាពប្រចាំថ្ងៃរបស់យើង។ ‘CIPOC’ សំដៅដល់ ប្តេជ្ញាចិត្ត ច្នៃប្រឌិត សកម្ម បើកទូលាយ និងយកចិត្តទុកដាក់។ គុណតម្លៃទាំងនេះគាំទ្រដល់អាជីវកម្មរបស់យើងឱ្យបានរីកចម្រើន និងលូតលាស់។ គុណតម្លៃខាងលើរួមជាមួយទស្សនវិស័យច្បាស់លាស់របស់យើងក៏ដើរតួនាទីក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់សាធារណជនចំពោះសេវាធានារ៉ាប់រងផងដែរ។
យើងផ្តល់ជូនតាមការសន្យារបស់យើង។យើងគឺជាក្រុមហ៊ុនដែលគួរជាទីទុកចិត្ត និងស្មោះត្រង់។យើងប្តេជ្ញាចិត្តដើម្បីក្លាយខ្លួនទៅជាក្រុមហ៊ុនដ៏ល្អបំផុតឱ្យអស់ពីសមត្ថភាព។
យើងគឺជាក្រុមហ៊ុនដែលមានភាពបត់បែន និងក្តីប្រាថ្នាធំ។
យើងទទួលបានឱកាស និងជួបបញ្ហាប្រឈមនានានៅចំពោះមុខ តែយើងនឹងដោះស្រាយវាឱ្យបានល្អប្រសើរ។
យើងមានចំណុចពិសេសក្នុងការធ្វើការងារ និងដោះស្រាយបញ្ហានានាបានយ៉ាងឆាប់រហ័ស។យើងមានការសម្រេចចិត្តច្បាស់លាស់។យើងតែងតែគិតគូសម្រាប់ថ្ងៃអនាគត។
អាជីពការងាររបស់អ្នក គឺជារបស់អ្នក។ ដូច្នេះ នៅពេលដែលអ្នកមានការរីកចម្រើនទៅមុខ អ្នកអាចណែនាំយើងអំពីទិសដៅ ដែលអ្នករំពឹងថាអាចសម្រេចបាន ហើយយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីឱ្យអ្នកអាចឈានដល់គោលដៅនោះ។ នៅក្នុងដំណើរនេះ យើងនឹងផ្តល់ជូនអ្នកនូវគម្រោងថ្មីៗគួរឱ្យទាក់ទាញជាច្រើន ដែលអាចលេចចេញនូវ គំនិតដ៏ល្អប្រសើរសម្រាប់អាជីវកម្ម។ អ្នកក៏អាចនឹង បម្រើការងារក្នុងក្រុមហ៊ុនធានារ៉ាប់រងមួយដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីបានផងដែរ។
អ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់យើង គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងការងាររបស់យើង។ ហេតុដូច្នេះហើយទើបយើងផ្តល់ជូនការបណ្តុះបណ្តាលឈានមុខគេក្នុងវិស័យនេះ ជាមួយនឹងបទពិសោធន៍អតិថិជនដ៏ល្អបំផុត។ សូមចូលរួមជាមួយយើង ដើម្បីផ្តល់នូវបទពិសោធន៍ដែលពុំធ្លាប់មានជូនអតិថិជន ជាមួយ FWD។