សេចក្ដីបញ្ជាក់
វេបសាយត៍របស់ FWD សូមស្វាគមន៍! សូមអានលក្ខខណ្ឌខាងក្រោមដោយយកចិត្តទុកដាក់។ តាមរយៈការចូលទៅកាន់វេបសាយត៍នេះ និងទំព័រណាមួយ អ្នកយល់ព្រមចំពោះលក្ខខណ្ឌខាងក្រោម។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះលក្ខខណ្ឌខាងក្រោមទេ សូមកុំចូលទៅក្នុងវេបសាយត៍នេះ ឬទំព័រណាមួយរបស់វេបសាយត៍។
សិទ្ធិអ្នកនិពន្ធ៖ រក្សាសិទ្ធិគ្រប់យ៉ាង
លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ សិទ្ធិអ្នកនិពន្ធនៃឯកសារ និងខ្លឹមសារទាំងអស់ដែលមាននៅលើវេបសាយត៍នេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន FWD Life Insurance (Cambodia) Plc. (តទៅនេះហៅថា “FWD”)
សញ្ញាពាណិជ្ជកម្ម
រាល់សញ្ញាពាណិជ្ជកម្ម រូបសញ្ញា និងម៉ាកសេវាកម្មទាំងអស់ដែលបង្ហាញនៅលើវេបសាយត៍នេះត្រូវបានការពារ ហើយអ្នកប្រើប្រាស់មិនត្រូវប្រើប្រាស់សញ្ញា និងរូបសញ្ញាទាំងអស់នេះដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី FWD ឬម្ចាស់សញ្ញាពាណិជ្ជកម្ម រូបសញ្ញា និងម៉ាកសេវាកម្មពាក់ព័ន្ធឡើយ។ ឯកសារនៅលើវេបសាយត៍នេះត្រូវបានការពារដោយសិទ្ធិអ្នកនិពន្ធ និងហាមដាច់ខាតចំពោះការកែប្រែ ថតចម្លង រក្សាទុកនៅក្នុងប្រព័ន្ធទាញយកវិញ បញ្ជូន (នៅក្នុងទម្រង់ ឬតាមមធ្យោបាយណាមួយ) ចម្លង ចែកចាយ ប្រើសម្រាប់បង្កើតស្នាដៃថតចម្លង ឬប្រើប្រាស់តាមរបៀបណាមួយផ្សេងទៀតក្នុងគោលដៅពាណិជ្ជកម្ម ឬសាធារណៈដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី FWD។
ការប្រើប្រាស់ព័ត៌មាន និងឯកសារ
ព័ត៌មាន និងឯកសារដែលមាននៅក្នុងទំព័រទាំងនេះ (រួមទាំងខចែង លក្ខខណ្ឌ និងសេចក្ដីពិពណ៌នាដែលបង្ហាញឱ្យឃើញ) អាចនឹងត្រូវផ្លាស់ប្តូរទៅតាមពេលវេលានីមួយ។
ផលិតផល និងសេវាកម្មដែលបានលើកឡើងនៅក្នុងវេបសាយត៍នេះ ត្រូវបានផ្តល់ជូនតែនៅក្នុងយុត្តាធិការដែលផលិតផល និងសេវាកម្មទាំងនេះអាចផ្តល់ជូនដោយស្របច្បាប់ដោយ FWD តែប៉ុណ្ណោះ។ ឯកសារនៅលើទំព័រទាំងនេះមិនមែនសម្រាប់ប្រើប្រាស់ដោយបុគ្គលដែលមានទីតាំង ឬអ្នករស់នៅក្នុងយុត្តាធិការដែលដាក់បម្រាមលើការចែកចាយឯកសារទាំងនេះរបស់យើងខ្ញុំឡើយ។ បុគ្គលដែលចូលមើលទំព័រទាំងនេះត្រូវតែសង្កេតមើលរាល់ការដាក់បម្រាមទាំងអស់។
ទំព័រទាំងនេះមិនគួរចាត់ទុកថាជាការផ្តល់ជូន ឬការស្នើលក់ផលិតផល ឬសេវាកម្មណាមួយ នៅក្នុងយុត្តាធិការណាមួយទៅឱ្យបុគ្គលណាម្នាក់ ដែលការអញ្ជើញ ឬការស្នើសុំចំពោះបុគ្គលនេះនៅក្នុងយុត្តាធិការនេះគឺជាសកម្មភាពខុសច្បាប់ឡើយ។
បុគ្គលដែលចូលមើលទំព័រទាំងនេះ គួរទទួលបានការណែនាំបែបវិជ្ជាជីវៈសមស្របទៅតាមតម្រូវការរបស់ខ្លួនចំពោះផលិតផល ឬសេវាកម្មជាក់លាក់ណាមួយ ដែលមាននៅក្នុងទំព័រទាំងនេះ។
គ្មានការធានាទេ
ព័ត៌មាន និងឯកសារដែលមាននៅក្នុងវេបសាយត៍នេះ រួមទាំងអត្ថបទ រូបភាព តំណភ្ជាប់ ឬខ្លឹមសារផ្សេងទៀតត្រូវបានផ្តល់ជូនក្នុងលក្ខណៈ “ដូចដែលបានឃើញ” “ទៅតាមអ្វីដែលមាន”។ FWD មិនធានាចំពោះភាពត្រឹមត្រូវ ភាពគ្រប់គ្រាន់ ឬភាពពេញលេញនៃព័ត៌មាន និងឯកសារនេះឡើយ និងសូមប្រកាសមិនទទួលខុសត្រូវចំពោះកំហុស ឬចំណុចខ្វះខាតនៅក្នុងព័ត៌មាន និងឯកសារនេះ។ ពុំមានការធានាណាមួយ ទោះជាដោយប្រយោល ដោយផ្ទាល់ ឬតាមលក្ខណៈផ្លូវច្បាប់ រួមទាំងការធានាចំពោះការមិនរំលោភបំពានលើសិទ្ធិរបស់ភាគីទីបី កម្មសិទ្ធិ ភាពអាចជួញដូរបាន ភាពសមស្រប សម្រាប់គោលបំណងណាមួយ និងការធានាថាពុំមេរោគកុំព្យូទ័រ ត្រូវបានផ្តល់ជូនជាមួយព័ត៌មាន និងឯកសារទាំងឡាយឡើយ។
ដែនទំនួលខុសត្រូវ
ទោះក្នុងករណីណាក៏ដោយ FWD នឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយ ដែលរួមមាន ការខូចខាតដោយផ្ទាល់ ឬដោយប្រយោល ពិសេស ដោយចៃដន្យ ឬបណ្ដាលមកពីហេតុការណ៍ផ្សេង ការខាតបង់ ឬការចំណាយដែលកើតឡើងពាក់ព័ន្ធនឹងវេបសាយត៍នេះ ឬការប្រើប្រាស់ ឬការមិនអាច
ប្រើប្រាស់ដោយភាគីណាមួយ ឬពាក់ព័ន្ធនឹងការខកខានមិនបានអនុវត្ត កំហុស ចំណុចខ្វះខាត ការអាក់ខាន វិការៈ ការយឺតយ៉ាវនៅក្នុងប្រតិបត្តិការ ឬការបញ្ជូន មេរោគកុំព្យូទ័រ ឬការខូចបណ្ដាញ ឬប្រព័ន្ធ ទោះបីជា FWD ឬតំណាងរបស់ FWD ត្រូវបានជូនដំណឹងអំពីលទ្ធភាពនៃការខូចខាត ការខាតបង់ ឬការចំណាយទាំងនេះក៏ដោយ។ តំណភ្ជាប់ទៅកាន់ធនធានអ៊ីនធឺណិតផ្សេងទៀតត្រូវបានប្រើប្រាស់ដោយស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកផ្ទាល់។ ខ្លឹមសារ ភាពសុក្រឹត មតិយោបល់ ដែលបានបង្ហាញ និងតំណភ្ជាប់ផ្សេងទៀតដែលផ្តល់ដោយធនធានទាំងនេះមិនត្រូវបានធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់ ត្រួតពិនិត្យ ឬមានការអនុញ្ញាតពី FWD ឡើយ។
ការបញ្ជូនព័ត៌មាន
រាល់ព័ត៌មានដែលបានបញ្ជូនទៅ FWD តាមរយៈវេបសាយត៍នេះ ត្រូវចាត់ទុក និងនៅតែជាកម្មសិទ្ធិរបស់ FWD ដដែល ហើយ FWD អាចប្រើប្រាស់សម្រាប់គោលបំណងណាមួយនូវ គំនិត ទស្សនាទាន ចំណេះដឹង ចំណេះធ្វើ ឬបច្ចេកទេសទាំងឡាយដែលមាននៅក្នុងព័ត៌មានដែលផ្តល់ជូនដោយអ្នកចូលមើល FWD តាមរយៈវេបសាយត៍នេះ។ FWD ពុំមានកាតព្វកិច្ចរក្សាការសម្ងាត់ពាក់ព័ន្ធនឹងព័ត៌មានដែលបានបញ្ជូនឡើយ លើកលែងតែមានការព្រមព្រៀងជាមួយ FWD ដែលមានទំនាក់ទំនងអតិថិជនដោយផ្ទាល់ ឬដូចដែលបានអនុញ្ញាត ឬកំណត់ដោយច្បាប់ច្បាស់លាស់។
ទំនាក់ទំនងបណ្តាញតាមអ៊ីនធឺណិត
សារដែលបានបញ្ជូនតាមអ៊ីនធឺណិតមិនអាចធានាថា មានសុវត្ថិភាពទាំងស្រុងឡើយ។ FWD មិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតឡើងចំពោះអ្នកប្រើប្រាស់ឡើយ ប្រសិនបើអ្នកប្រើប្រាស់ផ្ញើសារទៅ FWD ឬប្រសិនបើ FWD ផ្ញើសារទៅអ្នកប្រើប្រាស់ ទៅតាមការស្នើសុំ តាមរយៈអ៊ីនធឺណិត។ FWD មិនទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ដោយប្រយោល ការខូចខាតពិសេស ឬបណ្ដាលមកពីហេតុការណ៍ផ្សេង ដែលកើតចេញពីការប្រើប្រាស់វេបសាយត៍នេះឡើយ។ ទំនាក់ទំនងតាមអ៊ីនធឺណិតអាចមានការអាក់ខាន ដាច់ចរន្តអគ្គិសនី ការបញ្ជូនយឺតយ៉ាវដោយសារប្រព័ន្ធអ៊ីនធឺណិត ឬការបញ្ជូនទិន្នន័យមិនត្រឹមត្រូវដោយសារលក្ខណៈសាធារណៈនៃប្រព័ន្ធអ៊ីនធឺណិត ឬករណីណាមួយផ្សេងទៀត។